១.គម្ពីរកច្ចាយនសន្ធិកប្ប ក័ណ្ឌទី ១ សូត្រទី ១ និងសូត្រទី ២
[១/១] អត្ថោ អក្ខរសញ្ញាតោ ។
សព្វវចនានមត្ថោ អក្ខរេហេវ សញ្ញាយតេ ។ អក្ខរវិបត្តិយំ ហិ អត្ថស្ស ទុន្នយតា ហោតិ, តស្មា អក្ខរកោសល្លំ ពហូបការំ សុត្តន្តេសុ ។
ប្រែ.(១,១) អត្ថគឺបុគ្គលដឹងដោយអក្សរទាំងឡាយ ។
អត្ថនៃព្រះតម្រាស់(របស់ព្រះជិនស្រី)ទាំងពួងគឺកុលបុត្ររមែងដឹងដោយអក្សរទាំងឡាយមែនពិត ។ មែនពិត ភាពខូចនូវអត្ថរមែងមានព្រោះអក្សរវិបត្តិ, ព្រោះហេតុនោះ ភាពឆ្លាតក្នុងអក្សរ រមែងមានឧបការៈច្រើនដល់ព្រះពុទ្ធវចនៈ ។
[២,២] អក្ខរបាទយោ ឯកចត្តាលីសំ ។
តេ ច ខោ អក្ខរា អបិ អការាទយោ ឯកចត្តាលីសំ សុត្តន្តេសុ សោបការា ។
តំ យថា ? អ អា ឥ ឦ ឧ ឩ ឯ ឱ, ក ខ គ ឃ ង, ច ឆ ជ ឈ ញ, ដ ឋ ឌ ឍ ណ, ត ថ ទ ធ ន, ប ផ ព ភ ម, យ រ ល វ ស ហ ឡ អំ, ឥតិ អក្ខរា នាម ។
តេន ក្វត្ថោ ? អត្ថោ អក្ខរសញ្ញាតោ ។
ប្រែ (២,២) វណ្ណៈ ៤១ សំឡេងមាន អ ជាដើមឈ្មោះថា អក្ខរ (អក្សរ) ។
អក្សរទាំងឡាយនោះមាន ៤១ សំឡេងមាន អ អក្សរជាដើមរមែងមានឧបការៈច្រើនក្នុងព្រះពុទ្ធវចនៈ ។
អក្សរទាំងឡាយនោះដូចម្តេច ? អក្សរទាំងឡាយនោះគឺ អ អា ឥ ឦ ឧ ឩ ឯ ឱ, ក ខ គ ឃ ង, ច ឆជ ឈ ញ, ដ ឋ ឌ ឍ ណ, ត ថ ទ ធ ន, ប ផ ព ភ ម, យ រ ស ហ ឡ អំ ឈ្មោះថា អក្ខរ (អក្សរ) ។
(សួរថា) ឈ្មោះថា អក្ខរ រមែងមានដោយសូត្រណា ? (ឆ្លើយថា) រមែងមានក្នុងសូត្រថា អត្ថោ អក្ខរសញ្ញាតោ ។
គម្ពីរមោគ្គល្លានបរិច្ឆេទទី ១ សូត្រទី ១
១.អអាទយោ តិតាលីស វណ្ណា ។
អការាទយោ និគ្គហីតន្តា តេចត្តាលីសក្ខរា វណ្ណា នាម ហោន្តិ ។ អ អា ឥ ឦ ឧ ឩ ឯ ឯត៑ ឱ ឱត៑, ក ខ គ ឃ ង, ច ឆ ជ ឈ ញ, ដ ឋ ឌ ឍ ណ, ត ថ ទ ធ ន, ប ផ ព ភ ម, យ រ ល វ ស ហ ឡ អំ ។ តេន ក្វត្ថោ ? ឯ ឱ នមវណ្ណេ ។ តិតាលីសាភិ វចនំ កត្ថចិ វណ្ណលោបំ ញាបេតិ ។ តេន បដិសង្ខា យោនិសោតិអាទិ សិទ្ធំ ។
ប្រែសូត្រទី ១ និងវុត្តិ
១.អក្សរទាំងឡាយ ៤៣ សំឡេងមាន អ អក្សរខាងដើមឈ្មោះថា វណ្ណៈ ។
អក្សរទាំងឡាយ ៤៣ សំឡេងមាន អ អក្សរជាខាងដើមនិងមាននិគ្គហិតជាទីបំផុតឈ្មោះថា វណ្ណៈ ។ វណ្ណៈ ៤៣ សំឡេងគឺ អ អា ឥ ឦ ឧ ឩ ឯ ឯត៑ ឱ ឱត៑, ក ខ គ ឃ ង, ច ឆ ជ ឈ ញ, ដ ឋ ឌ ឍ ណ, ត ថ ទ ធ ន, ប ផ ព ភ ម, យ រ ល វ ស ហ ឡ អំ ។ (សួរថា)ឈ្មោះថា វណ្ណៈរមែងមានដោយ សូត្រណា ? (ឆ្លើយថា) ឈ្មោះថា វណ្ណៈរមែងមានដោយសូត្រថា ឯឱ នមវណ្ណេ ។ វណ្ណៈមានចំនួន ច្រើនជាង ៤៣ (មិនគួរ), កុលបុត្ររមែងដឹងនូវការលុបក្នុងកន្លែងខ្លះ ។ ព្រោះហេតុនោះ ទើបសម្រេចរូបជា បដិសង្ខា យោនិសោ ជាដើម ។
គម្ពីរសទ្ទនីតិសុត្តមាលា សន្ធិកប្ប សូត្រទី ១
១.អប្បភុតេកតាលីស សទ្ទា វណ្ណា ។
ភគវតោ បាវចនេ អការប្បភុតី ឯកចត្តាលីស សទ្ទា វណ្ណា នាម ភវន្តិ ។ សេយ្យថិទំ ? អ អា ឥ ឦ ឧ ឩ ឯ ឱ, ក ខ គ ឃ ង, ច ឆ ជ ឈ ញ, ដ ឋ ឌ ឍ ណ, ត ថ ទ ធ ន, ប ផ ព ភ ម, យ រ ល វ ស ហ ឡ អំ ។ វណ្ណិយតិ កថិយតិ អត្ថោ ឯតេហីតិ វណ្ណា ។ វណ្ណសញ្ញាយ កឹ បយោជនំ ? ហោ ធស្ស វណ្ណសន្ធិម្ហិឥច្ចាទីសុ អសម្មោហោ, កិច្ចសិទ្ធិ ។
ប្រែសូត្រទី ១ និងវុត្តិ
១.សំឡេង ៤១ សំឡេងមាន អ ជាដើមឈ្មោះថា វណ្ណៈ (អក្សរ) ។
សំឡេងទាំងឡាយ ៤១ សំឡេងមាន អ ជាដើមក្នុងបាវចនៈនៃព្រះមានព្រះភាគឈ្មោះថា វណ្ណៈ (អក្សរ) ។ អក្សរដូចម្តេច ? អក្សរគឺ អ អា ឥ ឦ ឧឩ ឯ ឱ, ក ខ គ ឃ ង, ច ឆ ជ ឈ ញ, ដ ឋ ឌ ឍ ណ, ប ផ ព ភ ម, យ រ ល វ ស ហ ឡ អំ ។ វិគ្រោះថា អត្ថគឺបុគ្គលរមែងពោលដោយសំឡេងទាំង ឡាយនុ៎ះ ព្រោះហេតុនោះ (សំឡេងទាំងឡាយនោះ) ឈ្មោះថា វណ្ណ ។ (សួរថា) ប្រយោជន៍អ្វី ដោយឈ្មោះថា វណ្ណ ? (ឆ្លើយថា) ភាពមិនវង្វេង ១ ការសម្រេចនូវកិច្ច ១ រមែងមានក្នុងសូត្រជាដើម ថា ហោ ធស្ស វណ្ណសន្ធិម្ហិ ។
(សូមអ្នកចូលចិត្តរៀនបាលីទាំងឡាយពិចារណាមតិវេយ្យាករណ៍ធំ ៗ ទាំងបីមតិនេះចុះ)
ទូច សុវណ្ណមុនី
No comments:
Post a Comment