សុពោធាលង្ការបាឋោ
ប្រែលោតប្រយោគ
..................................
នមោ
រីការនមស្សការ ភគវតោ
ចំពោះព្រះមានព្រះភាគ អរហតោ ជាព្រះអរហន្ត សម្មាសម្ពុទ្ធស្ស
ដែលទ្រង់ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួងដោយប្រពៃ តស្ស
ព្រះអង្គនោះ (អត្ថុ ចូរមាន មយ្ហំ
ដល់ខ្ញុំ) ។
បរិច្ឆេទទី
១ ទោសាវពោធ
ទោសាវពោធបឋមបរិច្ឆេទោ រីបរិច្ឆេទទី
១ ដែលសម្តែងនូវការប្រាប់នូវទោស (មយា គឺខ្ញុំ វុច្ចតេ នឹងពោល អយំ
ដូចតទៅនេះ), “រតនត្តយប្បណាមោ ។បេ។ បឋមោ បរិច្ឆេទោ”
(ឥតិ
ដូច្នេះ) ។
១.រតនត្តយប្បណាម
(ការប្រណាមនូវព្រះរតនត្រ័យ)
រតនត្តយប្បណាមោ រីការប្រណាមនូវព្រះរតនត្រ័យ
មុនិន្ទវទន-ម្ភោជ
។បេ។ មយ្ហំ បីណយតំ មនំ (ឥតិ ដូច្នេះ), វាណី រីព្រះសទ្ធម្ម
មុនិន្ទវទ-នម្ភោជគព្ភសម្ភវសុន្ទរី
ជាគុណជាតិដ៏ល្អដែលកើតឡើងព្រមក្នុងប្រអប់
គឺព្រះឱស្ឋដែលជាតម្រាស់របស់ព្រះមានព្រះភាគជាកំពូលនៃអ្នកប្រាជ្ញ សរណំ ជាទីពឹង
បាណីនំ[1] នៃសត្វទាំងឡាយ មនំ
ញុំាងចិត្ត មយ្ហំ របស់ខ្ញុំ
បីណយតំ អោយឆ្អែត
។
២.និមិត្ត
(ហេតុនៃការតែងគម្ពីរនេះ)
និមិត្តំ រីហេតុ (គន្ថការស្ស នៃការរចនានូវគម្ពីរ)
រាមសម្មាទ្យាលង្ការា ។បេ។ សុទ្ធមាគធិកា ន តេ (ឥតិ ដូច្នេះ),
រាមសម្មាទ្យលង្ការា រីអលង្ការសាស្ត្រទាំងឡាយមានគម្ពីរាមសម្មៈជាដើម
សន្តោ ដ៏ល្អ បុរាតនា ក្នុងកាលមុន
សន្តិ មាន (កិញ្ចាបិ សូម្បីក៏ពិត),
តថាបិ យ៉ាងនោះឯង
សុទ្ធមាគធិកា
រីកុលបុត្រអ្នកប្រកបក្នុងភាសាមគធតែម្យ៉ាងទាំងឡាយ ន វឡញ្ជេន្តិ រមែងមិនប្រើប្រាស់(មិនអាចប្រើប្រាស់បាន)
តេ
(រាមសម្មាទ្យាលង្ការេ នូវអលង្ការសាស្ត្រទាំងឡាយមានគម្ពីររាមសម្មៈជាដើមទាំងឡាយ)នោះ
។
៣.អភិធានាទិកៈ
(គំនិតនៃការតែងគម្ពីរមានឈ្មោះនៃគម្ពីរជាដើម)
អភិធានាទិកំ រីឈ្មោះនៃគម្ពីរជាដើម
តេនាបិ
នាម តោសេយ្យំ ។បេ។ លក្ខណំ កថយាម្យហំ (ឥតិ ដូច្នេះ), តេន (ការណេន ព្រោះហេតុ)នោះ
ឯសោ
បរិស្សមោ
រីសេចក្តីឧស្សាហ៍នុ៎ះ
(អហោសិ បានមានហើយ
មយ្ហំ ដល់ខ្ញុំ
ចិន្តនេន ដោយគំនិត
ឥតិ ថា) អបិ នាម ធ្វើដូចម្តេចហ្ន៎
(អហំ រីខ្ញុំ)
ឯតេ
(សុទ្ធមាគធិកេ
ញុំាងកុលបុត្រអ្នកប្រកបក្នុងភាសាមាគធតែម្យ៉ាងទាំងឡាយ)នុ៎ះ អលង្ការវជ្ជិតេ ដែលវៀរចាកអលង្ការសាស្ត្រ
តោសេយ្យំ
គប្បីអោយត្រេកអរ
អលង្ការេន ដោយអលង្ការសាស្ត្រ
អនុរូបេន ដែលមានសភាពដ៏សមគួរ
ឯសំ
(សុទ្ធមាគធិកានំ
ដល់កុលបុត្រអ្នកប្រកបក្នុងភាសាមគធៈតែម្យ៉ាងទាំងឡាយ)នុ៎ះ
។
៤.គាថាសម្តែងទោសរបស់ការរៀន
បញ្ញា រីបញ្ញា
អនេកសត្ថន្តរោចិតា ដែលចងចាំនូវគម្ពីរដទៃទៀតជាច្រើន
យេសំ[2] (កុលបុត្តានំ គឺកុលបុត្រទាំងឡាយ)ឯណា
ន
សញ្ចិតា
មិនសន្សំទុកហើយ, ឯតេ(កុលបុត្តា
រីកុលបុត្រទាំងឡាយ)នុ៎ះ សម្មោហ-ព្ភាហតា (ហុត្វា) ឯវ ជាអ្នកដែលមានមោហៈគ្រប់សង្កត់ហើយមែនពិត
ន
អវពុជ្ឈន្តិ
រមែងមិនដឹង កិញ្ចិបិ សូម្បីនូវអ្វីសោះ
។
៥.គាថាសម្តែងប្រយោជន៍ក្នុងការៀន
គរូនំ
បាទសុស្សូសា
រីការបដិបត្តិ(បម្រើ)ទៀបជើងនៃគ្រូទាំង
ឡាយ យេសំ
(កុលបុត្តានំ
របស់កុលបុត្រទាំងឡាយ)ឯណា នត្ថិ មិនមាន, កឹ (បយោជនំ រីប្រយោជន៍)អ្វី
តេហិ
(កុលបុត្តេហិ
ដោយកុលបុត្រទាំងឡាយ)នោះ (នត្ថិ រមែងមិនមាន) ឥហ (លោកេ ក្នុងលោក)នេះ,
យេ
កុលបុត្តា រីកុលបុត្រទាំងឡាយ)ឯណា
តប្បាទរជោកិណ្ណា ដែលជាអ្នកកោតក្រែងហើយដោយធូលីក្នុងជើងរបស់គ្រូនោះ
(ហោន្តិ
រមែងមាន), តេ
(កុលបុត្តា) ឯវ
(រីកុលបុត្រទាំងឡាយ)នោះឯង សាធូ វិវេកកិនោ (ហោន្តិ រមែងជា)មនុស្សល្អដែលបានដល់នូវប្រាជ្ញដ៏វិសេស
។
៦.ការសិក្សាគម្ពីរសុពោធាលង្ការធ្វើឲ្យក្លាយជាកវី
កវិជ្ជនា រីជនជាកវីទាំងឡាយ
កព្វនាដកនិក្ខិត្តនេត្តចិត្តា ដែលជាអ្នកមានភ្នែកនិងចិត្ត
គឺខ្លួនដាក់ចូលហើយក្នុងកាព្យសាស្ត្រនិងនាដសាស្ត្រ រចយន្តិ
រមែងរចនា ពន្ធំ នូវបទប្រព័ន្ធ[3] យំ កិញ្ចិ
ឯណានីមួយ, ឯតំ
(ពន្ធំ រីបទប្រព័ន្ធ)នុ៎ះ
ន
វិម្ហយករំ[4] បរំ (ហោតិ មិនរមែងជា)ការធ្វើនូវ
កិរិយាចាប់ចិត្តយ៉ាងក្រៃលែង ។
៧.គាថាបន្តអត្ថនៃគាថាទី
៦
យេ (ជនា រីជនទាំងឡាយ)ឯណា
អវិហិតាទរា ជាអ្នកមានការអើ
ពើរដែលខ្លួនមិនបានធ្វើហើយ តត្ថ (កព្វនាដកេសុ) អបិ សូម្បី(ក្នុងកាព្យសាស្ត្រនិងនាដសាស្ត្រទាំងឡាយ)នោះ
វិញ្ញូ
ញុំាងអ្នកប្រាជ្ញទាំងឡាយ
តោសេន្តិ
រមែងអោយត្រេកអរ យេន
(ពន្ធេន
ដោយបទប្រព័ន្ធ)ឯណា, សោ ពន្ធោ ឯវ រីបទប្រព័ន្ធនោះឯង សវិម្ហយោ (ហោតិ រមែងជា)បទប្រព័ន្ធដែលប្រព្រឹត្តទៅមួយអន្លើដោយភិសវង់,
តេ
(ជនា) ឯវ
(រីជនទាំង
ឡាយ)នោះឯង បដិភាវន្តោ
(ហោន្តិ
រមែងជា)អ្នកមានបដិភាណ
។
៨.គាថាសម្តែងនូវលក្ខណៈនិងប្រភេទរបស់បទប្រព័ន្ធ
ច
ម្យ៉ាងវិញទៀត សទ្ទត្ថា ស័ព្ទនិងអត្ថទាំងឡាយ
សហិតា
ដែលប្រកបជាមួយគ្នាហើយ(ដែលប្រព័ន្ធចូលគ្នាហើយ) ទោសវជ្ជិតា ដ៏វៀរហើយចាកទោស
ពន្ធោ
នាម
ឈ្មោះថា បទប្រព័ន្ធ, អយំ (ពន្ធោ រីបទប្រព័ន្ធ)នេះ ភវេ គប្បីមាន
ភេទេន ដោយប្រភេទ
តិធា ៣
ប្រការ បជ្ជគជ្ជ-វិមិស្សានំ
នៃការប្រព័ន្ធជាបទគាថានិងបទរាយនិងបទគាថាដែលលាយដោយបទរាយ[5] ។
៩.គាថាសម្តែងបទប្រព័ន្ធមាន
២ ប្រភេទ
បជ្ជមយពន្ធោ រីបទប្រព័ន្ធដែលសម្រេចហើយដោយគាថា
(មយា
គឺខ្ញុំ) និរុប្បតេ រមែងសម្តែង
ទ្វិធា ដោយ ២
ប្រការ បុន ម្តងទៀត
និពន្ធោ
ច អនិពន្ធោ ច (ឥតិ ថា) រីបទនិពន្ធៈ ១ រីអនិពន្ធៈ ១, តុ ចំណែកឯ អលង្ការា អលង្ការសាស្ត្រទាំងឡាយ តំ (ពន្ធំ ញុំាងបទប្រព័ន្ធ)នោះ
បាបេន្តិ រមែងអោយដល់ វិន្ទនីយតរត្តនំ នូវភាវៈជាបទប្រព័ន្ធដែលបុគ្គលគប្បីចូលចិត្តយ៉ាងក្រៃលែង
។
១០.អលង្ការជាសម្ផស្សរបស់បទប្រព័ន្ធ
អនវជ្ជំ មុខម្ភោជំ
(ច)
រីផ្កាឈូក គឺមុខដែលមិនមានទោស(ផង) អនវជ្ជា ភារតី ច រីសំដីដែលមិនមានទោសផង
អលង្កតា
ឯវ
ដែលលោកប្រដាប់ហើយមែនពិត សោភន្តេ រមែងល្អស្អាត,
ឯតេ
(មុខសទ្ទា
រីមុខនិងស័ព្ទទាំងឡាយ)នុ៎ះ
និរលង្កតា ដែលលោកមិនប្រដាប់ហើយ
(សោភន្តេ រមែងស្អាត) កឹ នុ យ៉ាងដូចម្តេចឬ
។
៥.បទប្រព័ន្ធមាន ៣ គឺបជ្ជ បានដល់ គាថាសុទ្ធ
តាមចាស់ទំប្រែពាក្យ បជ្ជ ថា រយក្រង ។ បជ្ជ
<
បទ៑ + អ-បច្ច័យក្នុងអរហតិតទ្ធិតមានវិគ្រោះថា បទំ អរហតីតិ បជ្ជំ បានដល់
ពាក្យដែលគួរប្រដាប់នូវបទ ។ បជ្ជ ចែកចេញជា ៤ ប្រភេទគឺ មុត្តកៈ ១
កុលកៈ ១ កោសៈ ១, សង្ឃាតៈ ១ ។ ពាក្យថា គជ្ជ បានដល់បទប្រព័ន្ធដែលគ្មានគាថា គឺជាពាក្យរាយសុទ្ធ
ចាស់ទំប្រែពាក្យ គជ្ជ ថា រយកែវ
ឬកម្រងកែវ ចែកចេញជា ២ ប្រភេទគឺ អាខ្យាយិកៈ ១ និង កថា ១ ។ គជ្ជ
< គទ៑ + ណ្យ វិគ្រោះថា គជ្ជតីតិ
គជ្ជំ បានដល់ ពាក្យដែលបុគ្គលបន្លឺចេញមក ។ ចំណែក វិមិស្ស បានដល់បទប្រព័ន្ធដែលមានទាំងគាថានិងមានទាំងពាក្យរាយ ។ វិមិស្ស
<
វិ + មិស្ស + ណ វិគ្រោះថា វិមិស្សតីតិ វិមិស្សោ បានដល់
បទប្រព័ន្ធផ្សំ បានន័យថា មានទាំងបជ្ជៈនិងគជ្ជៈលាយចូលគ្នា ។

សាធុ! សាធុ! សាធុ!
ReplyDelete🙏I want to study this book.
ReplyDelete