មោគ្គល្លានសុត្តបាឋោ
(១) បឋមោ កណ្ឌោ (សញ្ញាទិ)
ក័ណ្ឌទី ១ (ឈ្មោះថា សញ្ញាទិក័ណ្ឌ)
២. ទសា-ទោសរា។ វណ្ណៈ(អក្សរ)
១០ តួខាងដើមឈ្មោះថា សរៈ(ស្រៈ) ។
៣. ទ្វេទ្វេសវណ្ណា។ ស្រៈមួយគូ ឈ្មោះថា សវណ្ណៈ(ស្រៈមានរូបស្មើគ្នាឬដូចគ្នា) ។
៤. បុព្ពោរស្សោ។ ស្រៈខាងដើម(ក្នុងគូនៃស្រៈទាំងនោះ)ឈ្មោះថា
រស្សសរៈ(ស្រៈរស្សៈ) ។
៥. បរោ ទីឃោ។ ស្រៈខាងចុង(ក្នុងចំណោមគូនៃស្រៈទាំងឡាយ)ឈ្មោះថា
ទីឃសរៈ(ស្រៈទីឃៈ)។
៦. កាទយោព្យញ្ជនា។ អក្សរទាំងមាន
ក-អក្សរជាដើមឈ្មោះថា ព្យញ្ជនៈ ។
៧. បញ្ច បញ្ចកាវគ្គា។ ព្យញ្ជនៈ
៥ ឈ្មោះថា វគ្គ, មាន ៥ វគ្គមាន កវគ្គជាដើម ។
៨. ពិន្ទុនិគ្គហីតំ។ ព្យញ្ជនៈគឺ
(ំ) ពិន្ទុហៅថា និគ្គហិត ។
៩. ឥយុវណ្ណា ឈលានាមស្សន្តេ។ ឥវណ្ណៈនិងឧវណ្ណៈរមែងមានឈ្មោះថា ឈ និង
ល ព្រោះនៅខាងចុងនៃនាម ។
១០. បិត្ថិយំ។ ឥវណ្ណៈរមែងមានឈ្មោះថា
ប ព្រោះនៅខាងចុងនៃនាមឥត្ថីលិង្គ ។
១១. ឃា។ អា-អក្សររមែងមានឈ្មោះថា
ឃ ព្រោះឥត្ថីលិង្គ ។
១២. គោស្យាលបនេ។សិ-អាលបនវិភត្តិរមែងមានឈ្មោះថា
គ ។
(សញ្ញា)
(សញ្ញាសូត្រចប់)
១៣. វិធិព្ពិសេសនន្តស្ស។ វិសេសនៈឯណារមែងប្រាកដក្នុងសូត្រ,
វិធីរបស់វិសេសនៈ(អ្នកសិក្សា)គប្បីដឹង ។
១៤. សត្តមិយំបុព្ពស្ស។ វិធីរបស់អក្សរខាងដើមមែនពិត
(គឺអ្នកសិក្សា)គប្បីដឹងក្នុងនិទ្ទេសននៃសត្តមីវិភត្តិ ។
១៥. បញ្ចមិយំបរស្ស។ វិធីនៃអក្សរខាងចុង
(គឺអ្នកសិក្សា)គប្បីដឹងក្នុងនិទ្ទេសនៃបញ្ចមីវិភត្តិ ។
១៧. ឆដ្ឋិយន្តស្ស។ វិធីរបស់ស្រៈទីបំផុតនៃស័ព្ទខាងដើមនោះ(អ្នកសិក្សា)គប្បីដឹងក្នុងនិទ្ទេសនៃឆដ្ឋីវិភត្តិ
។
១៨. វានុពន្ធោ។ ការអាទេសៈដែលជាអនុពន្ធៈនៃ
ង របស់អក្សរទីបំផុតដែលលោកសម្តែងហើយក្នុងឆដ្ឋីវិភត្តិ(គឺអ្នកសិក្សា)គប្បីដឹង ។
១៩. ដានុពន្ធា-នេកវណ្ណា សព្ពស្ស។ ការអាទេសៈអនុព័ន្ធនៃ ដ-អក្សរឯណាក្តី,
ការអាទេសៈអក្សរដ៏ច្រើនទៀតក្តី, ទាំង ២ យ៉ាងនោះ(គឺអ្នកសិក្សា)
គប្បីដឹងព្រោះការរួបរួមយកអក្សរទាំងពួងមែនពិតដែលលោកសម្តែងហើយក្នុងឆដ្ឋីវិភត្តិនិទ្ទេស
។
២០. ញកានុពន្ធាទ្យន្តា។ ការបន្ថែមអនុព័ន្ធគឺ
ញ ក្តី, ការបន្ថែមអនុព័ន្ធគឺ ក ក្តី, (អ្នកសិក្សា)គប្បីដឹងព្រោះស្រៈខាងដើមផង
ព្រោះស្រៈខាងចុងផង របស់ឆដ្ឋីវិភត្តិនិទ្ទេសដែលលោកសម្តែងហើយ ។
២១. មានុពន្ធោសរានមន្តា បរោ។ ការបន្ថែមអនុព័ន្ធគឺ ម
រមែងមានខាងចុងចាកស្រៈខាងចុងនៃស្រៈទាំងឡាយ ។
២២. វិប្បដិសេធេ។ កាលវិធីទាំងឡាយ
២ ដែលមានវិស័យស្មើគ្នា
វិធីខាងចុងរមែងបាននូវឱកាសដោយច្រើនក្នុងទីដែលមិនបដិប័ក្សដល់គ្នានឹងគ្នា។
២៣. សង្កេតោ-នវយវោ-នុពន្ធោ។ អក្សរណារមែងមិនមានតួប្រកប,
ជាអក្សរត្រឹមតែជាតួសង្កេតក្នុងសូត្រទាំងឡាយ, អក្សរនោះឈ្មោះថា អនុព័ន្ធ ។
២៤. វណ្ណបរេនសវណ្ណោ-បិ ។ សម្លេងនៃអក្សរខាងចុងចាកបទនោះ(រមែងមាន)ព្រោះហេតុនោះ
អក្សរនោះឈ្មោះថា វណ្ណបរោ,
សូម្បីជាសវណ្ណៈដោយស្រៈរស្សៈជាអក្សរខាងចុងគឺលោករមែងកាន់យកផងនិងដោយខ្លួនឯងផង ។
២៥. ន្តុវន្តុមន្ត្វាវន្តុតវន្តុសម្ពន្ធី ។ កាលបទថា “ន្ត” ដែលលោកពោលហើយ
ន្ត-អក្សរគឺលោករមែងកាន់យកដែលជាសម្ព័ន្ធនៃ វន្ត មន្ត អាវន្ត តវន្ត ទាំងឡាយ ។
បរិភាសា
បរិភាសាសូត្រ ចប់

No comments:
Post a Comment