Wednesday, May 22, 2013

គម្ពីរសុពោធាលង្ការបាឡិប្រែ


 
សុពោធាលង្ការបាឋោ
ប្រែលោតប្រយោគ
..................................
          នមោ រីការនមស្សការ ភគវតោ ចំពោះព្រះមានព្រះភាគ អរហតោ ជាព្រះអរហន្ត សម្មាសម្ពុទ្ធស្ស ដែលទ្រង់ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួងដោយប្រពៃ តស្ស ព្រះអង្គនោះ (អត្ថុ ចូរមាន មយ្ហំ ដល់ខ្ញុំ) ។
បរិច្ឆេទទី ១ ទោសាវពោធ
          ទោសាវពោធបឋមបរិច្ឆេទោ រីបរិច្ឆេទទី ១ ដែលសម្តែងនូវការប្រាប់នូវ​ទោស (មយា គឺខ្ញុំ វុច្ចតេ នឹងពោល អយំ ដូចតទៅនេះ), រតនត្តយប្បណាមោ ។បេ។ បឋមោ បរិច្ឆេទោ (ឥតិ ដូច្នេះ) ។
១.រតនត្តយប្បណាម
(ការប្រណាមនូវព្រះរតនត្រ័យ)
          រតនត្តយប្បណាមោ រីការប្រណាមនូវព្រះរតនត្រ័យ មុនិន្ទវទន-ម្ភោជ ។បេ។ មយ្ហំ បីណយតំ មនំ (ឥតិ ដូច្នេះ), វាណី រីព្រះសទ្ធម្ម  មុនិន្ទវទ-នម្ភោជគព្ភសម្ភវសុន្ទរី ជាគុណជាតិដ៏ល្អដែលកើត​ឡើង​​ព្រមក្នុងប្រអប់ គឺព្រះឱស្ឋដែលជាតម្រាស់របស់ព្រះមានព្រះភាគជាកំពូលនៃអ្នកប្រាជ្ញ​ សរណំ ជាទីពឹង បាណីនំ[1] នៃសត្វទាំងឡាយ​ មនំ ញុំាងចិត្ត មយ្ហំ របស់ខ្ញុំ បីណយតំ អោយឆ្អែត ។
២.និមិត្ត
(ហេតុនៃការតែងគម្ពីរនេះ)
និមិត្តំ រីហេតុ (គន្ថការស្ស នៃការរចនានូវគម្ពីរ) រាមសម្មាទ្យាលង្ការា ។បេ។ សុទ្ធមាគធិកា ន តេ (ឥតិ ដូច្នេះ), រាមសម្មាទ្យលង្ការា រីអលង្ការសាស្ត្រទាំងឡាយមានគម្ពីរាមសម្មៈជាដើម សន្តោ ដ៏ល្អ បុរាតនា ក្នុងកាលមុន សន្តិ មាន (កិញ្ចាបិ សូម្បីក៏ពិត), តថាបិ យ៉ាងនោះឯង សុទ្ធមាគធិកា រីកុលបុត្រអ្នកប្រកបក្នុងភាសាមគធតែម្យ៉ាងទាំង​ឡាយ ន វឡញ្ជេន្តិ រមែងមិនប្រើប្រាស់(មិនអាច​ប្រើប្រាស់បាន) តេ (រាមសម្មាទ្យាលង្ការេ នូវអលង្ការសាស្ត្រទាំងឡាយមានគម្ពីររាមសម្មៈ​ជាដើម​ទាំងឡាយ)នោះ ។
៣.អភិធានាទិកៈ
(គំនិតនៃការតែងគម្ពីរមានឈ្មោះនៃគម្ពីរជាដើម)
អភិធានាទិកំ រីឈ្មោះនៃគម្ពីរជាដើម តេនាបិ នាម តោសេយ្យំ ។បេ។ លក្ខណំ កថយាម្យហំ (ឥតិ ដូច្នេះ), តេន (ការណេន ព្រោះហេតុ)នោះ ឯសោ បរិស្សមោ រីសេចក្តីឧស្សាហ៍នុ៎ះ (អហោសិ បាន​មានហើយ មយ្ហំ ដល់ខ្ញុំ ចិន្តនេន ដោយគំនិត ឥតិ ថា) អបិ នាម ធ្វើដូចម្តេចហ្ន៎ (អហំ រីខ្ញុំ) ឯតេ (សុទ្ធមាគធិកេ ញុំាងកុលបុត្រអ្នកប្រកបក្នុងភាសាមាគធតែម្យ៉ាងទាំងឡាយ)នុ៎ះ អលង្ការវជ្ជិតេ ដែលវៀរចាកអលង្ការសាស្ត្រ តោសេយ្យំ គប្បីអោយត្រេកអរ អលង្ការេន ដោយអលង្ការសាស្ត្រ អនុរូបេន ដែលមានសភាពដ៏សមគួរ ឯសំ (សុទ្ធមាគធិកានំ ដល់កុលបុត្រអ្នកប្រកប​ក្នុងភាសាមគធៈ​តែម្យ៉ាងទាំងឡាយ)នុ៎ះ​ ។
៤.គាថាសម្តែងទោសរបស់ការរៀន
          បញ្ញា រីបញ្ញា អនេកសត្ថន្តរោចិតា ដែលចងចាំនូវគម្ពីរដទៃទៀតជាច្រើន យេសំ[2] (កុលបុត្តានំ គឺកុលបុត្រទាំងឡាយ)ឯណា ន សញ្ចិតា មិនសន្សំទុកហើយ, ឯតេ(កុលបុត្តា រីកុលបុត្រទាំង​ឡាយ)​នុ៎ះ សម្មោហ-ព្ភាហតា (ហុត្វា) ឯវ ជាអ្នកដែលមានមោហៈគ្រប់សង្កត់ហើយមែនពិត ន អវពុជ្ឈន្តិ រមែងមិនដឹង កិញ្ចិបិ សូម្បីនូវអ្វីសោះ ។
 
៥.គាថាសម្តែងប្រយោជន៍ក្នុងការៀន
          គរូនំ បាទសុស្សូសា រីការបដិបត្តិ(បម្រើ)ទៀបជើងនៃគ្រូទាំង ឡាយ យេសំ (កុលបុត្តានំ របស់កុលបុត្រទាំងឡាយ)ឯណា នត្ថិ មិនមាន, កឹ (បយោជនំ រីប្រយោជន៍)អ្វី តេហិ (កុលបុត្តេហិ ដោយកុលបុត្រទាំងឡាយ)នោះ (នត្ថិ រមែង​មិនមាន) ឥហ (លោកេ ក្នុងលោក)នេះ, យេ កុលបុត្តា រីកុលបុត្រទាំងឡាយ)ឯណា តប្បាទរជោកិណ្ណា ដែលជាអ្នកកោតក្រែងហើយ​ដោយ​ធូលីក្នុងជើង​របស់គ្រូនោះ (ហោន្តិ រមែងមាន), តេ (កុលបុត្តា) ឯវ (រីកុលបុត្រទាំងឡាយ)នោះឯង សាធូ វិវេកកិនោ (ហោន្តិ រមែងជា)មនុស្សល្អដែលបានដល់នូវប្រាជ្ញដ៏វិសេស ។
៦.ការសិក្សាគម្ពីរសុពោធាលង្ការធ្វើឲ្យក្លាយជាកវី
          កវិជ្ជនា រីជនជាកវីទាំងឡាយ កព្វនាដកនិក្ខិត្តនេត្តចិត្តា ដែលជាអ្នកមានភ្នែកនិងចិត្ត គឺខ្លួន​ដាក់ចូលហើយក្នុងកាព្យសាស្ត្រនិងនាដសាស្ត្រ រចយន្តិ រមែងរចនា ពន្ធំ នូវបទប្រព័ន្ធ[3] យំ កិញ្ចិ ឯណានីមួយ​, ឯតំ (ពន្ធំ រីបទប្រព័ន្ធ)នុ៎ះ ន វិម្ហយករំ[4] បរំ (ហោតិ មិនរមែងជា)ការធ្វើនូវ កិរិយាចាប់ចិត្តយ៉ាងក្រៃលែង ។
៧.គាថាបន្តអត្ថនៃគាថាទី ៦
យេ (ជនា រីជនទាំងឡាយ)ឯណា អវិហិតាទរា ជាអ្នកមានការអើ ពើរដែលខ្លួនមិន​បាន​ធ្វើហើយ តត្ថ (កព្វនាដកេសុ) អបិ សូម្បី(ក្នុងកាព្យសាស្ត្រនិងនាដសាស្ត្រទាំងឡាយ)នោះ វិញ្ញូ ញុំាងអ្នកប្រាជ្ញទាំងឡាយ តោសេន្តិ រមែង​អោយត្រេកអរ យេន (ពន្ធេន ដោយបទប្រព័ន្ធ)ឯណា, សោ ពន្ធោ ឯវ រីបទប្រព័ន្ធនោះឯង សវិម្ហយោ (ហោតិ រមែងជា)បទប្រព័ន្ធដែលប្រព្រឹត្តទៅមួយ​អន្លើដោយភិសវង់, តេ (ជនា) ឯវ (រីជនទាំង ឡាយ)នោះឯង បដិភាវន្តោ (ហោន្តិ រមែងជា)អ្នកមាន​បដិភាណ ។
៨.គាថាសម្តែងនូវលក្ខណៈនិងប្រភេទរបស់បទប្រព័ន្ធ
          ម្យ៉ាងវិញទៀត សទ្ទត្ថា ស័ព្ទនិងអត្ថទាំងឡាយ សហិតា ដែលប្រកបជាមួយគ្នាហើយ(ដែលប្រព័ន្ធចូលគ្នាហើយ) ទោសវជ្ជិតា ដ៏វៀរហើយចាកទោស ពន្ធោ នាម ឈ្មោះថា បទប្រព័ន្ធ, អយំ (ពន្ធោ រីបទប្រព័ន្ធ)នេះ ភវេ គប្បីមាន ភេទេន ដោយប្រភេទ តិធា ៣ ប្រការ បជ្ជគជ្ជ-វិមិស្សានំ នៃការប្រព័ន្ធជាបទគាថា​និងបទរាយនិងបទគាថាដែលលាយដោយបទរាយ[5]
៩.គាថាសម្តែងបទប្រព័ន្ធមាន ២ ប្រភេទ
          បជ្ជមយពន្ធោ រីបទប្រព័ន្ធដែលសម្រេចហើយដោយគាថា (មយា គឺខ្ញុំ) និរុប្បតេ រមែង​សម្តែង ទ្វិធា ដោយ ២ ប្រការ បុន ម្តងទៀត និពន្ធោ ច អនិពន្ធោ ច (ឥតិ ថា) រីបទនិពន្ធៈ ១ រីអនិពន្ធៈ ១, តុ ចំណែកឯ        អលង្ការា អលង្ការសាស្ត្រទាំងឡាយ តំ (ពន្ធំ ញុំាងបទប្រព័ន្ធ)នោះ     បាបេន្តិ រមែងអោយដល់ វិន្ទនីយតរត្តនំ នូវភាវៈជាបទប្រព័ន្ធដែលបុគ្គលគប្បីចូលចិត្ត​យ៉ាង​ក្រៃលែង ។
១០.អលង្ការជាសម្ផស្សរបស់បទប្រព័ន្ធ
          អនវជ្ជំ មុខម្ភោជំ​ (ច) រីផ្កាឈូក គឺមុខដែលមិនមានទោស(ផង) អនវជ្ជា ភារតី ច រីសំដីដែល​មិនមានទោសផង អលង្កតា ឯវ ដែលលោកប្រដាប់ហើយមែនពិត សោភន្តេ ​រមែង​ល្អ​ស្អាត​, ឯតេ (មុខសទ្ទា រីមុខនិងស័ព្ទទាំងឡាយ)នុ៎ះ និរលង្កតា ដែលលោកមិនប្រដាប់ហើយ (សោភន្តេ រមែងស្អាត) កឹ នុ យ៉ាងដូចម្តេចឬ ។


១.បទថា បាណិនំ = បាណីនំ ដែលលោករស្សជា បាណិនំ នេះដើម្បីសម្រួលតាមគណៈឆន្ទ ។
២.បទថា យេសំ ខ្ញុំប្រែយោងបទថា កុលបុត្តានំ, បទនេះមានរូបប្រកបដោយចតុត្ថីឬឆដ្ឋីវិភត្តិ​ប៉ុន្តែក្នុងគាថា​នេះចុះក្នុង​អត្ថ​​តតិយាវិភត្តិដែលមាននាទីជាអនភិហិតកត្តាព្រោះមានបទថា ន សញ្ចិតា ជាអនភិហិតកត្តី​ដែលបទថា  យេសំ ពោល​ដល់ ។
៣.ពាក្យថា ប្រព័ន្ធ តាមវចនានុក្រមខ្មែរពន្យល់ថា ចងក្រងជាគាថាឬជាកាព្យ, លោកអោយជាឧទាហរណ៍​ថា​ ប្រព័ន្ធ​គាថាសំស្ក្រឹតឬគាថាបាលី ។
៤.ពាក្យថា  វិម្ហយំករំ = ការធ្វើអោយភិសវង់ ។ មើលពាក្យ  ភិសវង់​ ក្នុងវចនានុក្រមខ្មែរផង ។
៥.បទប្រព័ន្ធមាន ៣ គឺបជ្ជ បានដល់ គាថាសុទ្ធ តាមចាស់ទំប្រែពាក្យ  បជ្ជ ថា រយក្រង ។  បជ្ជ < បទ៑ + អ-បច្ច័យ​ក្នុង​អរហតិតទ្ធិតមានវិគ្រោះថា  បទំ អរហតីតិ បជ្ជំ បានដល់ ពាក្យដែលគួរ​ប្រដាប់នូវបទ ។ បជ្ជ ចែកចេញជា ៤ ប្រភេទគឺ មុត្តកៈ ១ កុលកៈ ១ កោសៈ ១, សង្ឃាតៈ ១ ។ ពាក្យថា គជ្ជ បានដល់បទប្រព័ន្ធដែលគ្មានគាថា គឺជាពាក្យរាយសុទ្ធ ចាស់ទំប្រែពាក្យ គជ្ជ ថា រយកែវ ឬកម្រងកែវ ចែកចេញជា ២ ប្រភេទគឺ អាខ្យាយិកៈ ១ និង កថា ១ ។  គជ្ជ < គទ៑ + ណ្យ វិគ្រោះថា គជ្ជតីតិ គជ្ជំ បានដល់ ពាក្យដែលបុគ្គលបន្លឺចេញមក ។ ចំណែក  វិមិស្ស បានដល់​បទប្រព័ន្ធដែលមានទាំងគាថានិងមានទាំងពាក្យរាយ ។ វិមិស្ស < វិ +​ មិស្ស + ណ វិគ្រោះថា វិមិស្សតីតិ វិមិស្សោ បានដល់ បទប្រព័ន្ធផ្សំ បានន័យថា មានទាំងបជ្ជៈនិងគជ្ជៈ​លាយ​ចូលគ្នា ។


Sunday, May 19, 2013

វេយ្យាករណ៍បាលី

    ១.គម្ពីរកច្ចាយនសន្ធិកប្ប ក័ណ្ឌទី ១ សូត្រទី ១ និងសូត្រទី ២

     [១/១] អត្ថោ អក្ខរសញ្ញាតោ ។

     សព្វវចនានមត្ថោ អក្ខរេហេវ សញ្ញាយតេ ។ អក្ខរវិបត្តិយំ ហិ អត្ថស្ស ទុន្នយតា ហោតិ, តស្មា អក្ខរកោសល្លំ ពហូបការំ សុត្តន្តេសុ ។
    
    ប្រែ.(១,១) អត្ថគឺបុគ្គលដឹងដោយអក្សរទាំងឡាយ ។
    អត្ថនៃព្រះតម្រាស់(របស់ព្រះជិនស្រី)ទាំងពួងគឺកុលបុត្ររមែងដឹងដោយអក្សរទាំងឡាយមែន​ពិត ។ មែនពិត ភាពខូចនូវអត្ថរមែងមានព្រោះអក្សរវិបត្តិ, ព្រោះហេតុនោះ ភាពឆ្លាតក្នុងអក្សរ រមែងមានឧបការៈច្រើនដល់ព្រះពុទ្ធវចនៈ ។

    [​២,២] អក្ខរបាទយោ ឯកចត្តាលីសំ ។
  
    តេ ច ខោ អក្ខរា អបិ អការាទយោ ឯកចត្តាលីសំ សុត្តន្តេសុ សោបការា ។
    តំ យថា ? អ អា ឥ ឦ ឧ ឩ ឯ ឱ, ក ខ គ ឃ ង, ច ឆ ជ​ ឈ ញ, ដ ឋ ឌ ឍ ណ, ត ថ ទ ធ ន, ប ផ ព ភ ម, យ រ ល វ ស ហ ឡ អំ, ឥតិ អក្ខរា នាម ។
    តេន ក្វត្ថោ ? អត្ថោ អក្ខរសញ្ញាតោ ។

     ប្រែ (២,២) វណ្ណៈ ៤១ សំឡេងមាន អ ជាដើមឈ្មោះថា អក្ខរ (អក្សរ) ។
      អក្សរទាំងឡាយនោះមាន ៤១ សំឡេងមាន អ អក្សរជាដើមរមែងមានឧបការៈច្រើនក្នុងព្រះ​ពុទ្ធវចនៈ ។
     អក្សរទាំងឡាយនោះដូចម្តេច ? អក្សរទាំងឡាយនោះគឺ អ អា ឥ ឦ ឧ ឩ ឯ ឱ, ក ខ គ ឃ ង, ច ឆ​ជ ឈ ញ, ដ ឋ ឌ ឍ ណ, ត ថ ទ ធ ន, ប ផ ព ភ ម, យ រ ស ហ ឡ អំ ឈ្មោះថា អក្ខរ (អក្សរ) ។
(សួរថា) ឈ្មោះថា អក្ខរ រមែងមានដោយសូត្រណា ? (ឆ្លើយថា) រមែងមានក្នុងសូត្រថា អត្ថោ អក្ខរសញ្ញាតោ ។
 
     គម្ពីរមោគ្គល្លានបរិច្ឆេទទី ១ សូត្រទី ១
    
    ១.អអាទយោ តិតាលីស វណ្ណា ។
    អការាទយោ និគ្គហីតន្តា តេចត្តាលីសក្ខរា វណ្ណា នាម ហោន្តិ ។ អ អា ឥ ឦ ឧ ឩ ឯ ឯត៑ ឱ ឱត៑, ក ខ គ ឃ ង, ច ឆ ជ ឈ ញ, ដ ឋ ឌ ឍ ណ, ត ថ ទ ធ ន, ប ផ ព ភ ម, យ រ ល វ ស ហ ឡ អំ ។ តេន ក្វត្ថោ ? ឯ ឱ នមវណ្ណេ ។ តិតាលីសាភិ វចនំ កត្ថចិ វណ្ណលោបំ ញាបេតិ ។ តេន បដិសង្ខា យោនិសោតិអាទិ សិទ្ធំ ។

   ប្រែសូត្រទី ១ និងវុត្តិ
     ១.អក្សរទាំងឡាយ ៤៣ សំឡេងមាន អ អក្សរខាងដើមឈ្មោះថា វណ្ណៈ ។
      អក្សរទាំងឡាយ ៤៣ សំឡេងមាន អ អក្សរជាខាងដើមនិងមាននិគ្គហិតជាទីបំផុតឈ្មោះថា វណ្ណៈ ។ វណ្ណៈ ៤៣ សំឡេងគឺ អ អា ឥ ឦ ឧ ឩ ឯ ឯត៑ ឱ ឱត៑, ក ខ គ ឃ ង, ច ឆ ជ ឈ ញ, ដ ឋ ឌ ឍ ណ, ត ថ ទ ធ ន, ប ផ ព ភ ម, យ រ ល វ ស ហ ឡ អំ ។ (សួរថា)​ឈ្មោះថា វណ្ណៈរមែងមានដោយ សូត្រណា ? (ឆ្លើយថា) ឈ្មោះថា វណ្ណៈរមែងមានដោយសូត្រថា ឯឱ នមវណ្ណេ ។ វណ្ណៈមានចំនួន ច្រើនជាង ៤៣ (មិនគួរ), កុលបុត្ររមែងដឹងនូវការលុបក្នុងកន្លែងខ្លះ ។ ព្រោះហេតុនោះ ទើប​សម្រេចរូបជា បដិសង្ខា យោនិសោ ជាដើម ។

  គម្ពីរសទ្ទនីតិសុត្តមាលា សន្ធិកប្ប សូត្រទី ១

   ១.អប្បភុតេកតាលីស សទ្ទា វណ្ណា ។
     ភគវតោ បាវចនេ អការប្បភុតី ឯកចត្តាលីស សទ្ទា វណ្ណា នាម ភវន្តិ ។ សេយ្យថិទំ ? អ អា ឥ ឦ ឧ ឩ ឯ ឱ, ក ខ គ ឃ ង, ច ឆ ជ ឈ ញ, ដ ឋ ឌ ឍ ណ, ត ថ ទ ធ ន, ប ផ ព ភ ម, យ រ ល វ ស ហ ឡ អំ ។ វណ្ណិយតិ កថិយតិ អត្ថោ ឯតេហីតិ វណ្ណា ។ វណ្ណសញ្ញាយ កឹ បយោជនំ ? ហោ ធស្ស វណ្ណសន្ធិម្ហិឥច្ចាទីសុ អសម្មោហោ, កិច្ចសិទ្ធិ ។

   ប្រែសូត្រទី ១ និងវុត្តិ
   ១.សំឡេង ៤១ សំឡេងមាន អ ជាដើមឈ្មោះថា វណ្ណៈ (អក្សរ) ។
   សំឡេងទាំងឡាយ ៤១ សំឡេងមាន អ ជាដើមក្នុងបាវចនៈនៃព្រះមានព្រះភាគឈ្មោះថា វណ្ណៈ (អក្សរ) ។ អក្សរដូចម្តេច ? អក្សរគឺ អ អា ឥ ឦ ឧ​ឩ ឯ ឱ, ក ខ គ ឃ ង, ច ឆ ជ ឈ ញ, ដ ឋ ឌ ឍ ណ, ប ផ ព ភ ម, យ រ ល វ ស ហ ឡ អំ ។ វិគ្រោះថា អត្ថគឺបុគ្គលរមែងពោលដោយសំឡេងទាំង ឡាយនុ៎ះ ព្រោះហេតុនោះ (សំឡេងទាំងឡាយនោះ) ឈ្មោះថា វណ្ណ ។ (សួរថា) ប្រយោជន៍អ្វី ដោយឈ្មោះថា វណ្ណ ? (ឆ្លើយថា) ភាពមិនវង្វេង ១ ការសម្រេចនូវកិច្ច ១ រមែងមានក្នុងសូត្រជាដើម ថា ហោ ធស្ស វណ្ណសន្ធិម្ហិ

    (សូមអ្នកចូលចិត្តរៀនបាលីទាំងឡាយពិចារណាមតិវេយ្យាករណ៍ធំ ៗ ទាំងបីមតិនេះចុះ)

                                                                               ទូច សុវណ្ណមុនី

សៀវភៅរៀនភាសាបាលីបែបទំនើប


       សៀវភៅនេះមាន ២ ភាគជាសិក្ខាវិធីថ្មីសម្រាប់អ្នករៀងដំបូង

Wednesday, May 15, 2013

Monday, May 13, 2013

គម្ពីរកច្ចាយនបទវិចារ


គម្ពីរអភិធានប្បទីបិកា


១. សគ្គកណ្ឌោ

.           ពុទ្ធោ ទសពលោ សត្ថា          សព្វញ្ញូ ទ្វិបទុត្តមោ

មុនិន្ទោ ភគវា នាថោ             ចក្ខុមង្គីរសោ មុនិ ។

            ពុទ្ធោ (ន.អ.បុំ) អ្នកត្រាស់ដឹងនូវសច្ចទាំងឡាយ (ព្រះនាមព្រះពុទ្ធ) ។ ទសពលោ (ន.អ.បុំ.) អ្នកទ្រទ្រង់កម្លាំងទាំង ១០ (ព្រះនាមព្រះពុទ្ធ) ។ សត្ថា (ន.ឧ.បុំ.) អ្នកប្រៀនប្រដៅ (ព្រះនាម​ព្រះពុទ្ធ) ។ សព្វញ្ញូ (ន.ឧ.បុំ) អ្នក ដឹងសព្វគ្រប់ (ព្រះនាម ព្រះពុទ្ធ) ។  ទ្វិបទុត្តមោ (ន.អ.បុំ.) អ្នកប្រសើរជាង សត្វទ្វេបាទ (ព្រះនាមព្រះពុទ្ធ) ។ មុនិន្ទោ (ន.អ.បុំ.) អ្នកប្រាជ្ញខ្ពស់(ប្រសើរ)ជាងអ្នកប្រាជ្ញ ទាំងឡាយ (ព្រះនាមព្រះពុទ្ធ) ។ ភគវា (ន.ឧ.បុំ) ព្រះមានព្រះភាគ, ព្រះមានជោគ (ព្រះនាមព្រះពុទ្ធ) ។ នាថោ (ន.អ.បុំ) អ្នកដែលជាទីពឹង (ព្រះមានព្រះពុទ្ធ) ។ ចក្ខុមា (ន.ឧ.បុំ) អ្នកមានចក្ខុ (ព្រះនាមព្រះពុទ្ធ) ។ អង្គីរសោ (ន.អ.បុំ.) អ្នកមានរស្មី (ព្រះនាមព្រះពុទ្ធ) ។ មុនិ (ន.ឥ.បុំ.) អ្នកប្រាជ្ញ, អ្នកដឹងនូវប្រយោជន៍ ទាំង ២ ប្រការ (ព្រះនាមព្រះពុទ្ធ) ។

អធិប្បាយ

            ក្នុងភាសាបាលីស័ព្ទថា ជិន ជាព្រះនាមរបស់ព្រះពុទ្ធព្រះអង្គដូចបាលីថា ជិនសទ្ទន្តំ សព្វពុទ្ធស្ស នាមំ=ទីបំផុតនៃស័ព្ទថា ជិន ជាព្រះនាមរបស់ព្រះពុទ្ធគ្រប់ព្រះអង្គ ។ បទថា ពុទ្ធោ (ពុធ+ត+សិ) ។ ពុធ ធាតុចុះក្នុងអត្ថថា ញាណេ=ការដឹង, ចុះ បច្ច័យក្នុងកត្តុវាចកៈមានវិគ្រោះថា សព្វំ ពុទ្ធវាតិ ពុទ្ធោ=អ្នកដឹងសព្វ ។ ម្យ៉ាងទៀតថា ពុទ្ធោ (ពុទ្ធ+ណ+សិ) វិសិដ្ឋា ពុទ្ធិ អស្សត្ថីតិ ពុទ្ធោ=​ការដឹង​ដ៏​វិសេស​រមែង​មាន​ដល់​បុគ្គលនោះ ព្រោះហេតុនោះ (បុគ្គលនោះ)ឈ្មោះថា ពុទ្ធ (អត្ថិតទ្ធិត) ។ ចំណែកក្នុងគម្ពីរអភិធានប្បទីបិកាសូចិវិញពោលថា ពុទ្ធោ (ពុធ

.           លោកនាថោនធិវរោ              មហេសិ ច វិនាយកោ

សមន្តចក្ខុ សុគតោ                ភូរិបញ្ញោ ច មារជិ ។

            លោកនាថោ (ន.អ.បុំ​.) ព្រះលោកនាថ, អ្នកដែលជាទីពឹងរបស់សត្វលោក (ព្រះនាម ព្រះពុទ្ធ) ។ អនធិវរោ (ន.អ.បុំ.) អ្នកដែលមានបុគ្គលដទៃប្រសើរជាងមិនមាន (ព្រះនាមព្រះពុទ្ធ)[1] ។ មហេសិ (ន.ឥ.បុំ.) អ្នកស្វែងរកនូវ គុណដ៏ធំ (ព្រះនាមព្រះពុទ្ធ) ។ វិនាយកោ (ន.អ.បុំ.) អ្នកនាំទៅសត្វ លោកទៅកាន់និព្វាន, អ្នកនាំទៅដោយវិសេស, អ្នកប្រៀនប្រដៅនូវធម៌ (ព្រះនាមព្រះពុទ្ធ) ។ សមន្តចក្ខុ (ន.ឧ.នបុំ.) អ្នកចក្ខុដោយជុំវិញ, អ្នកដល់ព្រមដោយ​សព្វញ្ញុត្ត-ញ្ញាណ (ព្រះនាមព្រះពុទ្ធ) ។ សុគតោ (ន.អ.បុំ) អ្នកទៅដោយល្អ, អ្នកទៅដោយប្រពៃដើម្បី​សម្រេចនូវសេចក្តី សុខរបស់ខ្លួនិង​អ្នកដទៃ (ព្រះនាមព្រះពុទ្ធ) ។ ភូរិបញ្ញោ (ន.អ.បុំ.) អ្នកមាន​បញ្ញាច្រើន, អ្នកមានបញ្ញាមិនមានទីបំផុត (ព្រះនាមព្រះពុទ្ធ) ។ មារជិ (ន.ឥ.បុំ.) អ្នកឈ្នះនូវមារ, អ្នកឈ្នះនូវមារទាំង ៥​ មានកិលេសមារជាដើម (ព្រះនាមព្រះពុទ្ធ) ។

.           នរសីហោ នរវរោ                  ធម្មរាជា មហាមុនិ

ទេវទេវោ លោកគរុ               ធម្មស្សាមី តថាគតោ ។

            នរសីហោ (ន.អ.បុំ.) សីហៈដ៏ប្រសើររបស់មនុស្សទាំងឡាយ, មនុស្សដ៏ប្រសើរ, មនុស្សដ៏ ខ្ពង់ខ្ពស់បំផុត (ព្រះនាមព្រះពុទ្ធ) ។ នរវរោ (ន.អ.បុំ.) មនុស្សដ៏ប្រសើរ (ព្រះនាមព្រះពុទ្ធ)[2] ។ ធម្មរាជា (ន.អ.បុំ.) អ្នកញុំាងធម៌ឲ្យ ប្រព្រឹត្តទៅ, ស្តេចរបស់សត្វលោកព្រមទាំងទេវលោក កើតហើយ ចាកធម៌ (ព្រះនាមព្រះពុទ្ធ) ។ មហាមុនិ (ន.ឥ.បុំ.) ព្រះមហាមុនិ, អ្នកប្រសើរជាងអ្នក​ប្រាជ្ញទាំងឡាយ (ព្រះនាមព្រះពុទ្ធ) ។ ទេវទេវោ (ន.អ.បុំ.) ទេវតាដែលក្រៃលែងជាង​ទេវតា​ទាំងឡាយ, ទេវតាដែល លើសទេវតាទាំងឡាយ (ព្រះនាមព្រះពុទ្ធ) ។ លោកគរុ (ន.ឧ.បុំ.) គ្រូរបស់សត្វ លោក, អ្នកដែលជាទី ទទួលនូវការគោរព របស់សត្វលោក (ព្រះនាមព្រះពុទ្ធ) ។ ធម្មស្សាមិ (ន.ឥ.បុំ.) ម្ចាស់នៃធម៌ (ព្រះនាមព្រះពុទ្ធ) ។ តថាគតោ (ន.អ.បុំ.) អ្នកមានញាណ​ដែលដល់ហើយដោយប្រពៃពិត, ព្រះតថាគត (ព្រះនាមព្រះពុទ្ធ) ។

.           សយម្ភូ សម្មាសម្ពុទ្ធោ             វរបញ្ញោ ច នាយកោ

ជិនោ សក្កោ តុ សិទ្ធត្ថោ         សុទ្ធោទនិ ច គោតមោ ។

                សយម្ភូ (ន.ឧ.បុំ.) ព្រះសយម្ភូ, អ្នកដឹងត្រាស់ដឹងដោយខ្លួនឯង (ព្រះនាមព្រះពុទ្ធ) ។ សម្មាសម្ពុទ្ធោ (ន.អ. បុំ.) ព្រះសម្មាសម្ពុទ្ធ, អ្នកត្រាស់ដឹងហើយនូវធម៌ទាំងពួងយ៉ាងត្រឹមត្រូវ (ព្រះនាម ព្រះពុទ្ធ) ។ វរបញ្ញោ (ន.អ.បុំ.) អ្នកដែលដល់ព្រមដោយបញ្ញាដ៏ប្រសើរ (ព្រះនាម​ព្រះពុទ្ធ) ។ នាយកោ (ន.អ.បុំ.) អ្នកដឹកនាំ, អ្នកនាំសត្វលោកចាក មហាសាគរគឺសំសារ​ទៅកាន់​ត្រើយនិព្វាន (ព្រះនាមព្រះពុទ្ធ) ។ ជិនោ (ន.អ.បុំ.) អ្នកឈ្នះនូវមារទាំង ៥ (ព្រះនាមព្រះពុទ្ធ) ។ សក្កោ (ន.អ.បុំ.) អ្នកអាចដើម្បីឈ្នះនូវមារទាំង ៥​ (ព្រះនាមព្រះពុទ្ធ) ។ សិទ្ធត្ថោ (ន.អ.បុំ.) អ្នកឲ្យសម្រេចដល់សត្វ លោកទាំងពួង (ព្រះនាមព្រះពុទ្ធ) ។ សុទ្ធោទនិ (ន.ឥ.បុំ.) អ្នកដែលជា​បុត្រ​របស់​ព្រះបាទសុទ្ធោទនៈ (ព្រះនាមព្រះពុទ្ធ) ។ គោតមោ (ន.អ.បុំ.) ព្រះគោតម, សក្យៈដែលជាសិស្សរបស់អ្នកប្រាជ្ញឈ្មោះ កបិលៈនៃត្រកូលគោតម, អ្នកដែលជាវង្ស​នៃអ្នក​ប្រាជ្ញ​ឈ្មោះគោតមៈ (ព្រះនាមព្រះពុទ្ធ) ។

.           សក្យសីហោ តថា សក្យមុនិ ចាទិច្ចពន្ធុ ច ។

                សក្យសីហោ (ន.អ.បុំ.) អ្នកប្រាជ្ញរបស់សក្យរាជា, អ្នកប្រសើរជាងសក្យរាជទាំងឡាយ[3] (ព្រះនាមព្រះពុទ្ធ) ។ ម្យ៉ាងទៀតថា សក្យមុនិ (ន.ឥ.បុំ.) អ្នកប្រាជ្ញរបស់សក្យរាជ, អ្នកប្រាជ្ញរបស់ សីហៈវង្ស (ព្រះនាមព្រះពុទ្ធ) ។ អាទិច្ចពន្ធុ (ន.ឧ.បុំ.) អ្នកដែលជាផៅពង្សរបស់សុរិយទេវបុត្រ (ព្រះនាមព្រះពុទ្ធ) ។

.           មោក្ខោ និរោធោ និព្វានំ           ទីបោ តណ្ហក្ខយោ បរំ

តាណំ លេណ មរូបញ្ច           សន្តំ សច្ច មនាលយំ ។

          មោក្ខោ (ន.អ.បុំ.) ការរួចចាកកិលេសទាំងឡាយមានរាគៈជាដើម (ឈ្មោះព្រះនិព្វាន) ។ និរោធោ (ន.អ.បុំ.) ការរលត់នូវកិលេស (ឈ្មោះព្រះនិព្វាន) ។ និព្វានំ (ន.អ.នបុំ.) ភាពចេញចាក តណ្ហាឈ្មោះថា វានៈ (ឈ្មោះព្រះនិព្វាន) ។ ទីបោ (ន.អ.បុំ.) ការរួចចាកសំសារៈនិងឱឃៈ (ឈ្មោះ ព្រះនិព្វាន) ។ តណ្ហក្ខយោ (ន.អ.បុំ.) ភាពនៃហេតុជាទីអស់ទៅនៃតណ្ហាទាំងឡាយ (ឈ្មោះ ព្រះនិព្វាន) ។ បរំ (រុឡ្ហីនាម.អ.នបុំ.) ភាពបដិប័ក្សនៃកិលេសទាំងឡាយមានរាគៈជាដើម, ភាវៈ ប្រសើរ (ឈ្មោះព្រះនិព្វាន) ។ តាណំ (ន.អ.នបុំ.) ការរក្សាមិនឲ្យធ្លាក់ចុះក្នុងអបាយ (ឈ្មោះ ព្រះនិព្វាន) ។ លេណំ (ន.អ.នបុំ.) ការរួចចាកការរំខានពីភ័យទាំង​ឡាយមានសំសារភ័យជាដើម (ឈ្មោះព្រះនិព្វាន) ។ អរូបំ (ន.អ.នបុំ.) ភាពមិនមានសណ្ហាន, ភាពមិនមាន រូបរាងវែងឬ​ខ្លីជាដើម (ឈ្មោះព្រះនិព្វាន) ។ សន្តំ (ន.អ.នបុំ.) ភាពស្ងប់ស្ងាត់នូវកិលេសមានរាគៈជាដើម (ឈ្មោះ ព្រះនិព្វាន) ។ សច្ចំ (ន.អ.នបុំ.) ភាពមិនប្រែប្រួលព្រោះភាវៈជាហេតុនៃការអស់នូវរាគៈ (ឈ្មោះ ព្រះនិព្វាន) ។ អនាលយំ (ន.អ.នបុំ.) ភាពមិនមានតណ្ហាឈ្មោះថា អាល័យ (ឈ្មោះ​ព្រះនិព្វាន) ។[4]



[1] តាមអមរកោសច្បាប់សំស្ក្រឹត-អង់គ្លេស៍ថា អនធិវរោ = Without a superior, an epithet of a Buddha.
[2] នេត្តិបករណអដ្ឋកថាពន្យល់ថា ជាព្រះនាមរបស់ព្រះពុទ្ធដោយត្រង់ ។
[3] ដីកាពន្យល់ថា សក្យមុនិ យោ ពុទ្ធោ សោ សក្យសីហោ សក្យានំ វា សេដ្ឋត្តា សក្យសីហោ =ព្រះពុទ្ធអង្គណាជាអ្នក ប្រាជ្ញ របស់សក្យរាជ ទាំងឡាយព្រះពុទ្ធអង្គនោះឈ្មោះថា សក្យសីហោ ឬថា អ្នកប្រសើររបស់សក្យរាជាទាំងឡាយ ។
[4] ដីកាប្រាប់ថា ឈ្មោះរបស់ព្រះនិព្វានមាន ៤៦ ប្រការ ។

គម្ពីរមោគ្គល្លានវេយ្យាករណ៍


មោគ្គល្លានសុត្តបាឋោ

(១) បឋមោ កណ្ឌោ (សញ្ញាទិ)

ក័ណ្ឌទី ១ (ឈ្មោះថា សញ្ញាទិក័ណ្ឌ)

. អអាទយោតិតាលីស វណ្ណា។ អក្សរ(សម្លេង)មាន ៤៣ តួមាន អ អា ជាដើមឈ្មោះថា វណ្ណៈ ។
. ទសា-ទោសរា។ វណ្ណៈ(អក្សរ) ១០ តួខាងដើមឈ្មោះថា សរៈ(ស្រៈ) ។
. ទ្វេទ្វេសវណ្ណា។ ស្រៈមួយគូ  ឈ្មោះថា សវណ្ណៈ(ស្រៈមានរូបស្មើគ្នាឬដូចគ្នា) ។
. បុព្ពោរស្សោ។ ស្រៈខាងដើម(ក្នុងគូនៃស្រៈទាំងនោះ)ឈ្មោះថា រស្សសរៈ(ស្រៈរស្សៈ) ។
. បរោ ទីឃោ។ ស្រៈខាងចុង(ក្នុងចំណោមគូនៃស្រៈទាំងឡាយ)ឈ្មោះថា ទីឃសរៈ(ស្រៈទីឃៈ)។
. កាទយោព្យញ្ជនា។ អក្សរទាំងមាន ក-អក្សរជាដើមឈ្មោះថា​ ព្យញ្ជនៈ ។
. បញ្ច បញ្ចកាវគ្គា។ ព្យញ្ជនៈ ៥ ឈ្មោះថា វគ្គ, មាន ៥ វគ្គមាន កវគ្គជាដើម ។
. ពិន្ទុនិគ្គហីតំ។ ព្យញ្ជនៈគឺ (ំ) ពិន្ទុហៅថា និគ្គហិត ។
. ឥយុវណ្ណា ឈលានាមស្សន្តេ។ ឥវណ្ណៈនិងឧវណ្ណៈរមែងមានឈ្មោះថា ឈ និង ល ព្រោះនៅខាងចុងនៃនាម ។
១០. បិត្ថិយំ។ ឥវណ្ណៈរមែងមានឈ្មោះថា ប ព្រោះនៅខាងចុងនៃនាមឥត្ថីលិង្គ ។
១១. ឃា។ អា-អក្សររមែងមានឈ្មោះថា ឃ ព្រោះឥត្ថីលិង្គ ។
១២. គោស្យាលបនេ។សិ-អាលបនវិភត្តិរមែងមានឈ្មោះថា គ ។

(សញ្ញា)

(សញ្ញាសូត្រចប់)


១៣. វិធិព្ពិសេសនន្តស្ស។ វិសេសនៈឯណារមែងប្រាកដក្នុងសូត្រ, វិធីរបស់វិសេសនៈ(អ្នកសិក្សា)គប្បីដឹង ។
១៤. សត្តមិយំបុព្ពស្ស។ វិធីរបស់អក្សរខាងដើមមែនពិត (គឺអ្នកសិក្សា)គប្បីដឹងក្នុងនិទ្ទេសននៃសត្តមីវិភត្តិ ។
១៥. បញ្ចមិយំបរស្ស។ វិធីនៃអក្សរខាងចុង (គឺអ្នកសិក្សា)គប្បីដឹងក្នុងនិទ្ទេសនៃបញ្ចមីវិភត្តិ ។
១៦. អាទិស្សកាលស្រៈខាងចុងកំពុងប្រាកដ វិធីរបស់អក្សរខាងដើម(គឺអ្នកសិក្សា)គប្បីដឹង ។
១៧. ឆដ្ឋិយន្តស្ស។ វិធីរបស់ស្រៈទីបំផុតនៃស័ព្ទខាងដើមនោះ(អ្នកសិក្សា)គប្បីដឹងក្នុងនិទ្ទេស​នៃឆដ្ឋីវិភត្តិ ។
១៨. វានុពន្ធោ។ ការអាទេសៈដែលជាអនុពន្ធៈនៃ ង របស់អក្សរទីបំផុតដែលលោកសម្តែង​ហើយក្នុងឆដ្ឋីវិភត្តិ(គឺអ្នកសិក្សា)គប្បីដឹង ។
១៩. ដានុពន្ធា-នេកវណ្ណា សព្ពស្ស។ ការអាទេសៈអនុព័ន្ធនៃ ដ-អក្សរឯណាក្តី, ការអាទេសៈអក្សរ​ដ៏ច្រើនទៀតក្តី, ទាំង ២ យ៉ាងនោះ(គឺអ្នកសិក្សា) គប្បីដឹងព្រោះការរួបរួមយកអក្សរទាំងពួង​មែនពិត​ដែលលោក​សម្តែងហើយក្នុងឆដ្ឋីវិភត្តិនិទ្ទេស ។
២០. ញកានុពន្ធាទ្យន្តា។ ការបន្ថែមអនុព័ន្ធគឺ ញ ក្តី, ការបន្ថែមអនុព័ន្ធគឺ ក ក្តី, (អ្នកសិក្សា)គប្បីដឹងព្រោះស្រៈខាងដើមផង ព្រោះស្រៈខាងចុងផង របស់ឆដ្ឋីវិភត្តិនិទ្ទេស​ដែលលោកសម្តែង​ហើយ ។
២១. មានុពន្ធោសរានមន្តា បរោ។ ការបន្ថែមអនុព័ន្ធគឺ ម រមែងមានខាងចុងចាកស្រៈខាងចុងនៃ​ស្រៈទាំងឡាយ ។
២២. វិប្បដិសេធេ។ កាលវិធីទាំងឡាយ ២ ដែលមានវិស័យស្មើគ្នា វិធីខាងចុងរមែងបាននូវ​ឱកាស​​ដោយ​​ច្រើនក្នុងទីដែលមិនបដិប័ក្សដល់គ្នានឹងគ្នា។

២៣. សង្កេតោ-នវយវោ-នុពន្ធោ។ អក្សរណារមែងមិនមានតួប្រកប, ជាអក្សរត្រឹមតែជាតួសង្កេត​ក្នុង​សូត្រទាំងឡាយ, អក្សរនោះឈ្មោះថា អនុព័ន្ធ ។
២៤. វណ្ណបរេនសវណ្ណោ-បិ ។ សម្លេងនៃអក្សរខាងចុងចាកបទនោះ(រមែងមាន)ព្រោះហេតុនោះ អក្សរនោះឈ្មោះថា វណ្ណបរោ, សូម្បីជាសវណ្ណៈដោយស្រៈរស្សៈជាអក្សរខាងចុង​គឺលោករមែង​កាន់យកផងនិងដោយខ្លួនឯងផង ។
២៥. ន្តុវន្តុមន្ត្វាវន្តុតវន្តុសម្ពន្ធី ។ កាលបទថា “ន្ត” ដែលលោកពោលហើយ ន្ត-អក្សរគឺលោក​រមែងកាន់យកដែលជាសម្ព័ន្ធនៃ វន្ត មន្ត អាវន្ត តវន្ត ទាំងឡាយ ។

បរិភាសា
បរិភាសាសូត្រ ចប់